កិច្ចព្រមព្រៀងឈប់បាញ់នៅមិនទាន់បានអនុវត្តពេញលេញនៅទូទាំង ប្រទេសស៊ីរី

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ កុម្ភៈ ប្រធានាធិបតីទួរគី
លោក Tayyip Erdogan បានឲ្យដឹងថា៖ កិច្ចព្រមព្រៀង
ឈប់បាញ់នៅស៊ីរីដែលមានសុពលភាពចាប់ពីថ្ងៃទី
២៧ កុម្ភៈ កន្លងទៅ ត្រូវបានអនុវត្តនៅ ១/៣ ប្រទេស
ស៊ីរីតែប៉ុណ្ណោះ ព្រមទាំង សង្ឃឹមថា៖ កិច្ចព្រមព្រៀង
នេះនឹងត្រូវបានបើកទូលាយក្នុងទូទាំងប្រទេសមជ្ឈឹម
 បូព៌ារនេះ។ 

កិច្ចព្រមព្រៀងឈប់បាញ់នៅមិនទាន់បានអនុវត្តពេញលេញនៅទូទាំង ប្រទេសស៊ីរី - ảnh 1
កិច្ចព្រមព្រៀងឈប់បាញ់នៅមិនទាន់បានអនុវត្តពេញលេញនៅទូទាំង ប្រទេសស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ កុម្ភៈ ប្រធានាធិបតីទួរគី លោក Tayyip Erdogan
បានឲ្យដឹងថា៖ កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីដែលមានសុពលភាពចាប់
ពីថ្ងៃទី ២៧ កុម្ភៈ កន្លងទៅ ត្រូវបានអនុវត្តនៅ ១/៣ ប្រទេសស៊ីរីតែប៉ុណ្ណោះ
ព្រមទាំង សង្ឃឹមថា៖ កិច្ចព្រមព្រៀងនេះនឹងត្រូវបានបើកទូលាយក្នុងទូទាំង
ប្រទេសមជ្ឈឹម បូព៌ារនេះ។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយសមភាគី
Cote d’Ivoire នៅរដ្ឋធានី Abidjan ប្រធានាធិបតី Erdogan បានចាត់ទុកថា៖
ការប៉ះទង្គិចនៅ កើតមានឡើងនៅស៊ីរី។ ប៉ុន្តែ នាថ្ងៃដដែល ថ្លែងមតិនៅ
ទីក្រុង Geneva ស្វីស អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន
អះអាងថា៖ កិច្ចព្រមព្រៀង ឈប់បាញ់កំពុងអនុវត្តដោយទ្រង់ទ្រាយធំនៅ
ស៊ីរី ទោះបីជា នៅកើតមានការរំ លោភមួយចំនួន។ ក្នុងពេលនោះ កងទ័ព
ទួរគីបានបាញ់កាំភ្លើងធំទៅលើទីតាំង របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស
 (IS) នៅស៊ីរី៕​

ប្រតិកម្មទៅវិញ