បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP (រូបថត៖ អាស៊ាន) |
លោក បណ្ឌិត Michael Gautama បានវាយតម្លៃថា RCEP គឺជាគំនិតផ្ដួចផ្ដើមល្អ ហើយនឹងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ប្រទេសជាតិ និងផ្នែកឧស្សហកម្ម។ លោកក៏បានបង្ហាញជំនឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកា ខាងមុខ ដើម្បីបង្កើត ប្លុកសម្ព័ន្ធភាពសេដ្ឋកិច្ចដ៏ធំសម្បើមមួយ។
រីឯខ្លួនវិញ ប្រធានគណកម្មការពាណិជ្ជកម្មកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) ចំណុះ KADIN លោក Juan Gondokusumo បានវាយតម្លៃខ្ពស់ចំពោះគោលដៅ និងស្មារតីរបស់ RCEP ព្រមទាំងមានជំនឿជាក់ថា កិច្ចព្រមព្រៀងពហុភាគីនេះនឹងត្រូវបានសម្រេចរួចរាល់នៅចុងឆ្នាំ ២០២០ ផងដែរ៕