កិច្ចពិភាក្សាសន្តិភាពអាហ្វហ្គានីស្ថាន -តាលីបង់៖ សហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថានដាស់តឿនឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា ដំណើរការសន្តិភាពរវាងរដ្ឋាភិបាល អាហ្វហ្គានីស្ថាននិងក្រុមឧទ្ទាមតាលីបង់បានចាប់ផ្តើមនៅក្នុងប្រទេសកាតា ដែលជា“ ពេលវេលាដ៏សំខាន់បំផុត” នៅក្នុងជម្លោះដ៏ឃោរឃៅអស់រយៈពេល ២ ទសវត្សនៅក្នុងប្រទេសនេះ។
កិច្ចពិភាក្សាសន្តិភាពអាហ្វហ្គានីស្ថាន -តាលីបង់៖ សហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថានដាស់តឿនឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ - ảnh 1 នៅថ្ងៃទី ១២ ខែកញ្ញា ការចរចារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមឧទ្ទាមតាលីបង់ បានចាប់ផ្តើមនៅក្នុងប្រទេសកាតា។ (រូបថត៖ Al Jazeera / baoquocte.vn)

ថ្លែងនៅក្នុងពិធីបើកនៅទីក្រុងដូហា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានឲ្យដឹងថា ប្រាកដជានឹងមានបញ្ហាប្រឈមជាច្រើននៅក្នុងដំណើរការចរចារនេះ ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ឆ្លៀតយកឱកាសនេះដើម្បីធានានាមកនូវសន្តិភាពសម្រាប់អាហ្វហ្គានីស្ថាន។

រីឯក្នុងសុន្ទរកថារបស់មេដឹកនាំ គណៈប្រតិភូទីក្រុងកាប៊ុល លោក Abdullah Abdullah  បានសង្កត់ធ្ងន់ទៅលើការខូចខាតដែលបណ្តាលមកពីជម្លោះអស់រយៈពេលជិត ២ ទសវត្សកន្លងមកនេះហើយដាស់តឿនឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំគណៈប្រតិភូរបស់តាលីបង់លោក Mullah Abdul Ghani Baradar មិនបានបញ្ជាក់ពីបទឈប់បាញ់គ្នាទេ ផ្ទុយទៅវិញបានបញ្ជាក់សារឡើងវិញថា ប្រទេសអាហ្វហ្គានីស្ថានគួរតែគ្រប់គ្រងតាមគំរូច្បាប់អ៊ីស្លាមផងដែរ៕

ប្រតិកម្មទៅវិញ