រដ្ឋមន្ត្រី លោក Phan Van Giang ជួបពិភាក្សាជាមួយរដ្ឋមន្ត្រី Gilberto Teodoro (រូបថត៖ Pham Ha/VOV-Jakarta) |
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានអះអាងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអបអរសាទរខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៥ - ២០២៥) និងរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦ - ២០២៦)។ ភាគីទាំងពីរសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។
ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត; បញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងអនុវត្តពេញលេញនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរកក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង (COC) ។
រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Gilberto Teodoro បានចុះហត្ថលេខាលើអនុស្សារណៈ (រូបថត៖ Pham Ha/VOV-Jakarta) |
នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Gilberto Teodoro បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយតាមសមុទ្រ; អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រយោធា៕