ទិដ្ឋភាពនៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូនេះ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចសន្ទនានេះ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមវៀតណាម បានអះអាងថា វៀតណាមបានផ្តោតការយកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយចក្រភពអង់គ្លេស ព្រមទាំងធានាលក្ខណៈទៀងទាត់និងបញ្ចៀសពីរាល់ បញ្ហារំខានណាមួយនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)។
ប្រធានក្រុមសមាជិកសភាគណបក្សចម្រុះអង់គ្លេសនៅរដ្ឋសភាអង់គ្លេស លោក Wayne David មានបំណងចង់ឲ្យវៀតណាមបន្តរក្សាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបង្ករលក្ខណៈអំណោយផលសម្រាប់សហគមន៍ធុរកិច្ចអង់គ្លេសដែលមកអនុវត្តគម្រោងសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម ដោយសម្តែងនូវការជឿជាក់លើសក្តានុពលអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងថាមពលបៃតងរវាងប្រទេសទាំងពីរផងដែរ៕