ទិដ្ឋភាពនៃជំនួប |
នៅក្នុងជំនួបនេះភាគីទាំងពីរនឹងពិភាក្សាគ្នានូវខ្លឹមសារជាច្រើន សំដៅជំរុញទំនាក់ទំនងយោធាទ្វេភាគីរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏ដូចជាជំរុញយន្តការពិគ្រោះយោបល់ប្រកបដោយប្រសិទ្ធភាព។
ក្នុងជំនួបនេះឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមបានចាត់ទុក អូស្ត្រាលីជាដៃគូដ៏សំខាន់មួយដើម្បីក្នុងការជួយឧបត្ថម្ភសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនថែរក្សាសន្តិភាពនៅវៀតណាមឲ្យក្លាយទៅជាស្ថាប័នបណ្តុះបណ្តាលមួយដ៏មានកិត្យានុភាពនិងមានសមត្ថភាពក្នុងតំបន់។
រីឯខ្លួនវិញលោក Stephen Moore បានសង្កត់ធ្ងន់ថា: អូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងរួមគ្នាជាមួយវៀតណាមដើម្បីស្វែងរកវិស័យដែលជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕