កិច្ចប្រជុំអនឡាញរបស់គណៈកម្មាធិការដឹកនាំជាតិជាមួយគណៈកម្មាធិការដឹកនាំនៃខេត្តនិងក្រុងចំនួន ៦៣ ទូទាំងប្រទេស

Chia sẻ
(VOVWORLD) - ធ្វើការពិភាក្សានៅឯកិច្ចប្រជុំ ប្រតិភូបានលើកឡើងថា រលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ មានការវិវត្តយ៉ាងឆាប់រហ័សនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាព សុខភាពនិងការរស់នៅរបស់ប្រជាជននិងប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមទាំងអស់របស់ប្រទេសជាតិ។ 
កិច្ចប្រជុំអនឡាញរបស់គណៈកម្មាធិការដឹកនាំជាតិជាមួយគណៈកម្មាធិការដឹកនាំនៃខេត្តនិងក្រុងចំនួន ៦៣ ទូទាំងប្រទេស - ảnh 1នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបុកសរុបការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ -១៩ ក្នុងកំឡុងពេលផ្ទុះឡើងជងឺរាតត្បាត លើកទី ៤ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៧ ខែតុលានៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេសជាមួយបណ្តាតំបន់ស្តីពីលទ្ធផលដំបូងនៃការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងរលកលើកទី ៤ ចាប់ពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២១ ដល់បច្ចុប្បន្ននេះ។

ធ្វើការពិភាក្សានៅឯកិច្ចប្រជុំ ប្រតិភូបានលើកឡើងថា រលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ មានភាពស្មុគស្មាញ មានការវិវត្តយ៉ាងឆាប់រហ័សនិងជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាជននិងប៉ះពាល់ដល់ទិដ្ឋភាពសេដ្ឋកិច្ចសង្គមទាំងអស់របស់ប្រទេសជាតិ។ យ៉ាងណាមិញ ដោយសារការប្តេជ្ញាចិត្ត សាមគ្គីភាព ឯកភាពនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាននៅទូទាំងប្រទេស។ ទោះយ៉ាងណា ប្រតិភូក៏បាននិយាយផងដែរថា លទ្ធផលនៃការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ដូច្នេះ មិនគួរអត្តនោម័តទាល់តែសោះ។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថាការសមិទ្ធផលសម្រេចបានក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនាពេលកន្លងមកបានបន្តបញ្ជាក់ថា ការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវនិងសម្រេចបានលទ្ធផលវិជ្ជមាន។ នាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់គ្រប់ជាន់ថ្នាក់ គ្រប់សាខានិងមូលដ្ឋានទាំងអស់ ត្រូវកសាងដំណើរការមានភាពបត់បែនដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺកូវីដ -១៩។

ទន្ទឹមជាមួយគ្នានោះ បន្តនាំចូលវ៉ាក់សាំងបង្ការកូវីដ ១៩ និងជំរុញការផលិតវ៉ាក់សាំងក្នុងប្រទេស; មានដំណោះស្រាយសរុប  បន្តលើកកម្ពស់តួនាទីជាមជ្ឈមណ្ឌលនិងលើកកំពស់គំនិតផ្តួចផ្តើមរបស់សហគ្រាសក្នុងការរៀបចំផលិតកម្មនិងអនុវត្តន៍វិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត។ មូលដ្ឋានបន្តសកម្មជានិច្ច ធ្វើបច្ចុប្បន្នភាពកម្រិតនៃការរីករាលដាលជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន បង្កើតនិងអនុវត្តន៍ផែនការសម្រាប់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយខិតខំសម្រេចបាននូវគោលដៅខ្ពស់បំផុតដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ