ឧត្តមសេនីយ៍ Khalifa Haftar មេដឹកនាំកងកម្លាំងនៅភាគខាងកើតស្វ័យប្រកាសនៃកងទ័ពជាតិលីប៊ី (LNA) (រូបថត៖ AFP/TTXVN) |
ប្រធានាធិបតីរុស្ស៊ី ទួរគី បារាំង រួមទាំងតំណាងសហភាពអឺរ៉ុប ( EU) សហភាព អាហ្វ្រីក និងសហព័ន្ធអារ៉ាប់ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានលើកច្បាស់ថា កិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង មិនអាចដោះស្រាយបានភ្លាមៗនូវបញ្ហាទាំងអស់នៅលីប៊ីទេ ប៉ុន្តែនេះគឺជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រជាជននៅទីនេះ។ កិច្ចប្រជុំនៅទីក្រុងប៊ែកឡាំង បានបង្កើតការប្តេជ្ញាចិត្តរបស់ភាគីនានា សំដៅឆ្ពោះទៅមានជំហានបន្តទៀត ដែលក្នុងនោះភាគីនានាបានឯកភាពគ្នាស្តីពីដំណើរការចាប់បង្ខំជាមួយការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធនានាក្នុងការឆ្ពោះទៅមុខ និងការអនុវត្តបទឈប់បាញ់យ៉ាងពេញលេញផងដែរ៕