កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម- Mercosur

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែតុលា នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយនាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប - ទ្វីបអាមេរិក (ក្រ សួងឧស្សាហកម្ម និងពាណិជ្ជកម្ម) និងដៃគូក្នុង និងក្រៅប្រទេសបានរៀបចំ កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម។
កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូវៀតណាម- Mercosur - ảnh 1 កិច្ចប្រជុំស្ដីពីការដោះដូរពាណិជ្ជកម្មវៀតណាម- Mercosur តាមប្រព័ន្ធវីដេអូ  (រូបថត៖ TTXVN)

កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺធ្វើពិពិធកម្មទីផ្សារនាំចេញ ផ្សព្វផ្សាយពាណិជ្ជសញ្ញា និងរូបភាពសហគ្រាសវៀត ណាមជាមួយទីផ្សារពាណិជ្ជកម្មសំខាន់ ៗនៅអាមេរិកខាងត្បូង ដើម្បីដោះស្រាយការលំបាក សម្រាប់សហគ្រាសក្នុងបរិបទនៃជំងឺរាតត្បាត ហើយបង្កលក្ខណៈងាយស្រួល និងឱកាសសម្រាប់សហគ្រាសវៀតណាម ធ្វើប្រតិ បត្តិការដោយផ្ទាល់តាមអនឡាញ  ក៏ដូចជាតភ្ជាប់ដៃគូសក្ដានុពល ពង្រីកការធ្វើអាជីវកម្ម ទៅកាន់ទីផ្សារ Mercosur ផងដែរ។ កិច្ចប្រជុំនេះបានទាក់ទាញការចូលរួមរបស់សហគ្រាសវៀតណាម និង Mercosur ប្រមាណ ២០០ អង្គភាព។ ក្នុងរយៈពេល ២ ថ្ងៃប្រព្រឹត្តិទៅកិច្ចប្រជុំសហគ្រាសនានាបានធ្វើការផ្លាស់ប្ដូរមតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិ វឌ្ឍន៍នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ