(VOVworld) – នាថ្ងៃទី ២៨ ឧសភា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មការកំណត់ ខ័ណ្ឌព្រមសីមានិងបោះបង្គោលព្រំដែនវៀតណាម-ឡាវ បានប្រព្រឹត្តទៅនៅ
ទីក្រុង ហាណូយ។ ក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំង ២ បានបុកសរុបការងារ
ក្នុងរយៈ ពេល ៥ ឆ្នាំ (ពីពេល ឆ្នាំ ២០០៨ ដល់ឥឡូវនេះ)។ ដោយមានការ
យកចិត្តទុក ដាក់របស់រដ្ឋាភិបាលនៃប្រទេសទាំង ២ រួមជាមួយការគួបផ្សំ
យ៉ាងជិតស្និតនិងការ ខំប្រឹងប្រែងនៃបណ្ដាក្រសួងផ្នែកំបន់ ការងារកំណត់
ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនរវាងវៀតណាមនិងឡាវបានសម្រេច
ជាសារវ័ន្ធ។ ភាគីទាំង ២ ក៏បានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសទាំង ២ រៀបចំ
ពិធីស្វាគមការសម្រេចការងារ កំណត់ខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែន
រវាងវៀតណាមនិងឡាវនៅច្រកទ្វា ព្រំដែន Thanh Thuy (ខេត្ត Nghe An ភាគ
កណ្ដាលវៀតណាម) និង Nam On (ខេត្ត Bolykhamxay ឡាវ) តាមពិធីថ្នាក់រដ្ឋ
ក្នុងខែ កកដ្ឋា ឆ្នាំ ២០១៣ ខាងមុខ៕