កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងមហោឡារិក

Chia sẻ

(VOVWORLD) -  កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានប្រារព្ធយ៉ាងមហោឡារិកនៅវិមានរដ្ឋសភា នៃរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong  ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim  Ngan។ តាមរបៀបវារៈនៃកិច្ចប្រជុំនេះ រដ្ឋសភានឹងបំពេញការងារក្នុង រយៈពេល២៤ថ្ងៃនិងបិទបញ្ចប់កិច្ចប្រជុំនេះនាថ្ងៃទី២១ ខែ វិច្ឆិកា។

កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធយ៉ាងមហោឡារិក - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “រដ្ឋសភានឹងពិនិត្យនិងអនុម័តលើគម្រោងច្បាប់ចំនួន ៩និងសេចក្តីសម្រេចចំនួន១ហើយព្រមជាមួយគ្នានេះដែរ បានផ្តល់យោបល់លើ គម្រោងច្បាប់ចំនួន៦ផ្សេងទៀត សំដៅបន្តពង្រឹងប្រព័ន្ធច្បាប់ ស្តីពីយន្តការសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម ធានាសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ ថែរក្សាសុខភាពប្រជា ជន បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ លើកកម្ពស់កំណែទម្រង់យុត្តិធម៌ ពង្រឹងកិច្ចការពារជាតិនិងសន្តិសុខ ការអប់រំនិងបណ្តុះបណ្តាល ជាពិសេសបំពេញតាមតម្រូវការនៃឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងសមាហរណកម្មអន្តរ ជាតិ។ ទាំងនេះគឺជាគម្រោងច្បាប់សំខាន់ៗ ដែលត្រូវបានអ្នកបោះឆ្នោតនិងប្រជា ជនផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រូវបានរៀបចំយ៉ាងមត់ចត់ផងដែរ”។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងធ្វើការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកដែលត្រូវបានជ្រើសរើសឬអនុម័តដោយរដ្ឋសភា។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ទៀតថា៖“រដ្ឋសភានឹងអនុវត្តការបោះឆ្នោតជ្រើសរើសដំណែងប្រធានរដ្ឋ ពិចារណានិងអនុម័តការដកនិងតែងតាំងដំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ពិភាក្សាដើម្បីចេញសេចក្តីសម្រេចលើបញ្ហាសំខាន់ៗមួយចំនួន ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់។ ការពិចារណានិងការផ្តល់សច្ចា ប័ននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់ព័ន្ធនានា ដើម្បីផ្តល់នូវមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាមបន្តធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនិងបង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

ប្រតិកម្មទៅវិញ