ទិដ្ឋភាពនៃកិច្ចប្រជុំ |
ធ្វើការពិភាក្សាអំពីលទ្ធផលនៃរយៈពេល៣ឆ្នាំ អនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅតាមតំបន់ជនជាតិ តំបន់ព្រៃភ្នំ សមាជិកសភា បានវាយតម្លៃខ្ពស់ ចំពោះគោលការណ៍របស់បក្ស រដ្ឋ និងដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិ ភាគតិចនាពេលកន្លងទៅ ដែលនាំមកលទ្ធផលគួរឲ្យចាប់អារម្មណ៍សម្រាប់តំបន់នេះ។
លោកស្រី Tran Thi Hoa Ry សមាជិកាសភាមណ្ឌល Bac Lieu បានចាត់ទុកថា៖“ខ្ញុំយល់ស្របនឹងសំណើររបស់ក្រុមប្រឹក្សាជនជាតិនិងរដ្ឋសភា ដោយត្រូវការផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តមួយ ស្តីពីគោលនយោបាយជនជាតិ ជាកម្មវិធីគោលដៅជាតិមានចរិតលក្ខណៈទូទៅ មានទិសដៅយូរអង្វែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជន ជាតិភាគតិចនិងតំបន់ព្រៃភ្នំនាពេលខាងមុខ។ ឈរលើមូលដ្ឋានប្រមូលផ្តុំនូវគោលនយោបាយនិងមានការបែងចែកភារកិច្ចច្បាស់លាស់ ដោយផ្តល់អាទិភាពធានាប្រភពកម្លាំង ជាពិសេសគឺគោលនយោបាយពិសេសសម្រាប់តំបន់ជនជាតិភាគតិច”។
អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់រដ្ឋាភិបាល និងតំបន់នានា ក្នុងការ រួមដៃ កែទម្រង់បែបបទរដ្ឋបាល រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រទេសជាតិ៕