ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Lê Tuyết/VOV) |
អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ដើម្បីរក្សាបានគោលដៅទទួលបានកំណើន៦,៧% សម្រាប់ឆ្នាំ២០១៧នេះ គឺទាមទារការប្តេជ្ញានយោបាយខ្ពស់ក្នុងការបញ្ជាណែនាំ គ្រប់ គ្រងរបស់ក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់។ រីឯទីក្រុងហាណូយដោយឡែក ដើម្បី សម្រេចបានភារកិច្ចនិងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៧នេះ ជា ពិសេសគឺគោលដៅកំណើនដែលបានដាក់ចេញពី៨,៥% ដល់ ៩%នោះគឺក្នុងឆមាស ត្រូវសម្រេចឲ្យបានកម្រិោតកំណើន ៩,៥%។ លោកស្រី Nguyen Thi Kim Ngan ក៏បានក្រើនរំលឹកទីក្រុងហាណូយ អនុវត្តប្រកបដោយប្រ សិទ្ធភាពការងារកែទម្រង់ រដ្ឋបាល ពិនិត្យឡើងវិញ កែប្រែនិងបំពេញបន្ថែមនូវយន្តការ គោលនយោបាយតាម ទិសបើកចំហរនិងតម្លាភាព ជាពិសេសបង្កើនលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងសហគ្រាសផងដែរ៕