ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថតៈ qdnd.vn) |
អញ្ជើញចូលរួមក្នុងពិធីបិទមាន វត្តមានអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមទាំងអ្នកបដិវត្តន៍ជើងចាស់ និងសមា ជិក សមាជិកាសភាផងដែរ។
អញ្ជើញថ្លែងមតិក្នុងពិធីបិទ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបញ្ចប់ទាំង ស្រុងនូវកម្មវិធីដែលបានដាក់ចេញ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានអនុម័តលើច្បាប់ សំខាន់ៗចំនួន៦ ដែលច្បាប់ទាំងនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស ជាតិ។
ក៏នៅក្នុងកិច្ចប្រជុំនេះ សកម្មភាពសួរដេញដោលនិងឆ្លើយសំនួរសួរដេញដោល របស់រដ្ឋសភាបានផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុ ធនា គារ ផ្សព្វផ្សាយព័ត៌មាន ការងារ ជុំនុំជំរះនិងសួរដេញដោលនាយករដ្ឋមន្ត្រីអំពីបញ្ហាទាក់ទិននឹងការងារគ្រប់គ្រងរដ្ឋាភិបាល។ វាយ តម្លៃលើបញ្ហានេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖
“សម័យសួរដេញដោលនិងឆ្លើយសំនួរដេញដោលបានប្រព្រឹត្តទៅក្នុង បរិយាកាសស្ថាបនា ប្រជាធិបតេយ្យ ជជែកវែកញែកជាក់ស្តែង នូវភារកិច្ចរបស់អ្នក ទទួលការសួរដេញដោល ព្រមទាំងសរឲ្យឃើញសមត្ថភាពរបស់សមាជិក សមាជិកាសភាផងដែរ។ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់ ក៏បានផ្តល់ចម្លើយស្មោះត្រង់ បំភ្លឺច្បាស់ នូវបញ្ហា និងដាក់ចេញដំណោះស្រាយដែលទទួលបានការស្រុះចិត្តគំនិតពីសមាជិក សមាជិកាសភា និងបានអ្នកបោះឆ្នោត សាធារណមតិសង្គមវាយតម្លៃខ្ពស់”។
ស្តីពីភារកិច្ចនាពេលខាងមុខ លោកស្រីប្រធានរដ្ឋសភាបានស្នើឲ្យសមាជិក សមាជិកាសភាសកម្មថែមទៀត ម្ចាស់ការថែមទៀត ក្នុងការការងារតាក់តែងច្បាប់ ផ្ទៀងស្តាប់បំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជន ដើម្បីឆ្លុះបញ្ចាំងជូនរដ្ឋសភា រដ្ឋាភិ បាលនិងស្ថាប័នទាក់ទិននានាឲ្យជ្រាប។
បន្ទាប់ពីសម័យប្រជុំ អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានអញ្ជើញជាអធិបតីសន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤៕