ទិដ្ឋភាពនៃសន្និសីទកាសែត ស្តីពី គម្រោងការនៃកិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
លោក Nguyen Hanh Phuc បានឲ្យដឹងថា ចំណុចថ្មីនៃកិច្ចប្រជុំលើកនេះ គឺបង្កើន ពេលវេលាសួរដេញដោលពី២ថ្ងៃកន្លះឡើង៣ថ្ងៃ និងចំណាយរយៈពេល១០ថ្ងៃក្នុង ចំណោមទាំង២៦ថ្ងៃដើម្បីផ្សាយសម្លេងនិងបញ្ចាំងលើទូរទស្សន៍ផ្ទាល់ នូវសម័យ ពិគ្រោះយោបល់ឲ្យអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសតាមដានស្តាប់៖
“កិច្ចប្រជុំលើកនេះនឹងបានបញ្ចាំងលើកញ្ចក់ទូរទស្សន៍និងផ្សាយសម្លេងផ្ទាល់ ជាច្រើនលើក ហើយនឹងមានខ្លឹមសារមួយចំនួននឹងបានបញ្ជាំងផ្ទាល់ជាលើកដំបូងដែរ ។ ឧទាហរណ៍ មានខ្លឹមសារមួយទាក់ទិននឹងថវិការរដ្ឋ ការបែងចែក និងប្រើប្រាស់ពន្ធ ប្រមូលពីប្រជាជន។ តាមនោះ ទស្សនរបស់យើងខ្ញុំគឺចាំបាច់ផ្សាយផ្ទាល់ ដើម្បីប្រជា ជនអាចឃ្លាំមើលរដ្ឋសភា រដ្ឋាភិបាល ក្នុងការបែងចែកនិងប្រើប្រាស់ថវិការរដ្ឋផង ដែរ”។
ជាកិច្ចប្រជុំចុងឆ្នាំ រដ្ឋសភាបានចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សាលើ របាយការណ៍សេដ្ឋកិច្ច សង្គម ថវិការរដ្ឋឆ្នាំ២០១៧ និងសេច ក្តីសម្រេចចិត្តស្តីពីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ថវិការរដ្ឋឆ្នាំ២០១៨៕