អញ្ជើញថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា ដោយស្មារតីផ្លាស់ប្តូរថ្មី សាមគ្គី ច្នៃប្រឌិត ធ្វើសកម្ម ភាពនោះ សមាជិក សមាជិកាសភាបានពិភាក្សានិងចូលរួមមតិជាច្រើនលើ ការងារ តាក់តែងច្បាប់ ឃ្លាំមើលនិងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤ |
នៅក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកាបានពិភាក្សាលើគ្រប់ជ្រុងជ្រោយនិង ជ្រាលជ្រៅអំពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៦និងប៉ុន្មានខែដើមឆ្នាំ ២០១៧។ វាយតម្លៃអំពីរាល់ចំណុចផ្លាស់ប្តូរថ្មីនៃសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖
“កិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមបន្តមានការផ្លាស់ប្តូរថ្មីជាច្រើន។ អង្គ ប្រជុំបានបែងចែករបៀបវារៈយ៉ាងសមស្រប និងចំណាយពេលវេលាសម្រាប់ ពិ ភាក្សាលើការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច សកម្មភាពសួរដេញដោយនិង ឆ្លើយសំណួរដេញដោល។បរិយាកាសពិភាក្សា ជជែកវែកញែកនៅក្នុងកិច្ចប្រជុំគឺ ស្មោះត្រង់ ហើយគុណភាពសមាជិក សមាជិកាសភាក៏បានលើកកំពស់ បង្កើតឡើង បរិយាកាសធ្វើការប្រកបដោយប្រជាធិបតេយ្យ មានការទទួលខុសត្រូវនិងស្ថាបនា”។
ក្នុងរយៈពេលប្រព្រឹត្តទៅកិច្ចប្រជុំ រដ្ឋសភាក៏បានអនុវត្តសកម្មភាពកិច្ចការ បរទេសសំខាន់ៗ សំដៅបង្កើននិងបើកទូលាយរាល់សកម្មភាពទ្វេភាគីជាមួយរដ្ឋ សភានៃប្រទេសមួយចំនួន។ មានគណៈប្រតិភូពីរ ដឹកនាំដោយប្រធានរដ្ឋសភា គុយបានិងប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាហៃទីបានមកបំពេញទស្សនកិច្ចនិង ពិភាក្សាការងារជាមួយរដ្ឋសភាវៀតណាម។ ស្តីពីភារកិច្ចរបស់សមាជិក សមាជិកា ក្រោយកិច្ចប្រជុំ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖
“បន្ទាប់ពីកិច្ចប្រជុំនេះ ស្នើឲ្យសមាជិក សមាជិកាសភាសកម្ម ម្ចាស់ការថែម ទៀតក្នុងការងារកសាងច្បាប់ ឃ្លាំមើល និងរៀបចំល្អរាល់សកម្មភាពជួបប្រា ស្រ័យ ជាមួយអ្នកបោះឆ្នោត ផ្ទៀងស្តាប់នូវបំណងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជន ជាពិសេស ស្រាវជ្រាវ ស្វែងយល់និងក្តាបជាប់ស្ថានភាពជាក់ស្តែងនៃជីវភាពសង្គម ដើម្បីឆ្លុះបញ្ចាំងនិងដាក់សំណើជាបន្ទាន់ជូនរដ្ឋសភា រដ្ឋាភិបាលនិងស្ថាប័នទាក់ទិន នានាផងដែរ”។
ប្រធានរដ្ឋសភាក៏បានសំណូមពរឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុម ប្រឹក្សាជនជាតិ និងគណៈកម្មាធិការក្រោមឧិវាទរដ្ឋសភា រដ្ឋាភិបាលមួយចំនួននិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ប្រមូលផ្តុំ អនុវត្តរាល់វិធានការប្រតិបត្តិច្បាប់និងសេចក្តី សម្រេចចិត្តថ្មីដែលបានអនុម័តស្រាប់ ដើម្បីបង្កើតឡើងបម្រែបម្រួលខ្លាំងក្លានា ពេលខាងមុខ៕