នៅក្នុងពីធីបើក នាយករដ្ឋមន្ត្រី លោក Li Keqang បានបង្ហាញ នូវរបាយការណ៍ការងាររបស់រដ្ឋាភិបាល អាណត្តិ៥ឆ្នាំកន្លងទៅ ក្នុងនោះ បូកសរុបងារងារទទួលបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅនិងនាំចេញផែនការមេ សម្រាប់ កិច្ចការនានាក្នុងឆ្នាំ២០១៨និងបណ្តាឆ្នាំបន្តបន្ទាប់។
ក្នុងរយៈពេលប្រព្រឹត្តទៅសន្និបាត តំណាងចូលរួមនឹងផ្ទៀងស្តាប់នូវរបាយការ ស្តីពីការងាររបស់រដ្ឋាភិបាល អនុម័តនូវរបាយការណ៍ស្តីពីស្ថានភាពអនុវត្តន៍ផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៧និងពង្រាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៨ជាដើម។ តាមគម្រោង កិច្ចប្រជុំរដ្ឋសភាឆ្នាំនេះនឹងអូសបន្លាយក្នុងរយៈពេល ១៦ថ្ងៃហើយនឹងបិទបញ្ចប់នាព្រឹកថ្ងៃទី២០ខែមិមា៕