ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញដឹកនាំកិច្ចប្រជុំ |
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុក IUU ដែលប្រព្រឹត្តទៅក្នុងបរិបទដែលមាន តែរយៈពេល ៤ ខែទៀត គណៈប្រតិភូត្រួតពិនិត្យរបស់គណៈកម្មាធិការអឺរ៉ុប (EC) គ្រោងនឹងធ្វើទៅវៀតណាមដើម្បីពិនិត្យមើលការអនុវត្តនូវអនុសាសន៍របស់ EC បន្ទាប់ពីរយៈពេល ២ ឆ្នាំ រងការព្រមានអំពីកាតលឿង។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា: ភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់គឺជាភារកិច្ចនយោបាយជួរមុខរបស់រដ្ឋាភិបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រួមទាំងក្រសួងស្ថាប័ននានាផងដែរ។ គោលបំ ណងគឺបញ្ចប់ស្ថានការណ៍នាវានេសាទត្រីនិងអ្នកនេសាទវៀត ណាមរំលោភលើសមុទ្របរទេស ព្រមទាំងលើកកម្ពស់ការបំពាក់ឧបករណ៍កំណត់ទីតាំងសម្រាប់នាវាទូទាំងប្រ ទេសចំនួន ៣១ម៉ឺនគ្រឿង រហូតដល់ឆ្នាំ ២០២០។
ក្នុងការពិនិត្យលើកទី២នេះ នេះក្រុមត្រួតពិនិត្យនឹងពិនិត្យមើលលើអនុសាសន៍ ចំនួន ៤ ក្រុម ដែល EC ស្នើឱ្យវៀតណាមអនុវត្តន៍ រួមមានក្របខ័ណ្ឌច្បាប់; ប្រព័ន្ធត្រួតពិនិត្យ តាមដានទូកនេសាទ ព្រមទាំងការតាមដានប្រភពជលផលទៀតផង៕