កិច្ចប្រជុំរបស់ក្រុមការងារទទួលបន្ទុកគំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន

Chia sẻ
(VOVWORLD) - អង្គប្រជុំបានកត់សម្គាល់លទ្ធផលនៃការអនុវត្តផែនការការងារ ដោយ មានគម្រោងការណ៍ជាង១០០ត្រូវបានអនុម័តនិងកំពុងដាក់ឲ្យដំណើរការ ក្នុងតម្លៃប្រមាណ២៧លានដុល្លាអាមេរិក លើវិស័យអាទិភាពចំនួន៥រួម មាន៖ ស្បៀងអាហារនិងកសិកម្ម ពន្លឿនពាណិជ្ជកម្ម សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម អប់រំនិងសុខាភិបាល។
កិច្ចប្រជុំរបស់ក្រុមការងារទទួលបន្ទុកគំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ Huong Tra/ VOV Indonesia) 

  នាថ្ងៃទី២៨កុម្ភៈឆ្នាំ២០២០ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅ រដ្ឋធានីហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី បានប្រព្រឹត្តទៅនូវកិច្ចប្រជុំលើកទី៦០ របស់ក្រុមការងារទទួលបន្ទុកគំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន (IAITF) ក្រោម អធិបតីភាពរបស់មីយ៉ាន់ម៉ា។  

       អង្គប្រជុំបានកត់សម្គាល់លទ្ធផលនៃការអនុវត្តផែនការការងារ ដោយ មានគម្រោងការណ៍ជាង១០០ត្រូវបានអនុម័តនិងកំពុងដាក់ឲ្យដំណើរការ ក្នុងតម្លៃប្រមាណ២៧លានដុល្លាអាមេរិក លើវិស័យអាទិភាពចំនួន៥រួម មាន៖ ស្បៀងអាហារនិងកសិកម្ម ពន្លឿនពាណិជ្ជកម្ម សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម អប់រំនិងសុខាភិបាល។ អង្គប្រជុំក៏បានផ្ដល់សច្ចាប័ណ្ណដល់ គម្រោងការណ៍ថ្មីៗចំនួន ៦ផ្សេងទៀតលើវិស័យ៖ សហគ្រាសខ្នាតតូចនិង មធ្យម កសាងសមត្ថភាពក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សិក្សាស្រាវជ្រាវ លើកកំពស់កម្រិតអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់កម្មាភិបាលសុខា ភិបាល រៀបចំសិក្ខាសាលាស្ដីពីសិទ្ធិកម្មសិទ្ធិបញ្ញា កសាងផែនការការងារ សម្រាប់គំនិតផ្ដួចផ្ដើមតភ្ជាប់អាស៊ាន (IAI) ក្នុងដំណាក់កាល២០២១-២០២៥។ អង្គប្រជុំបានសង្កត់ធ្ងន់ថា ដើម្បីធានាប្រសិទ្ធភាពនៃសកម្មភាព គម្រោងការណ៍នានាក្នុងក្របខ័ណ្ឌផែនការការងារ IAI នោះ គឺក្រុមប្រទេស រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដែលជាក្រុមប្រទេសទទួល បានផលប្រយោជន៍ ត្រូវការបង្កើនកិច្ចសហការរវាងស្ថាប័នក្នុងប្រទេសជា មួយអង្គភាពអនុវត្តគម្រោងការណ៍ IAI និងក្រុមបេសកកម្មប្រចាំអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ