ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក (រូបថត៖ ក្រសួងការបរទេស) |
សេចក្តីប្រកាសរួមនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញអំពីដំណើរការកសាងសហគមន៍អាស៊ាន កិច្ច សហប្រតិបត្តិការអាស៊ានលើសសរស្តម្ភសហគមន៍នីមួយៗ ទំនាក់ទំនងការបរទេសរបស់អាស៊ាន បញ្ហាអន្តរជាតិ និងតំបន់។
សេចក្តីប្រកាសរួមបានលើកឡើងថា រដ្ឋមន្ត្រីបានពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត និងបញ្ជាក់ឡើងវិញនូវតម្រូវការដើម្បីបន្តការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ បណ្តារដ្ឋមន្ត្រីបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត; ទទួលស្គាល់ផលប្រយោជន៍នៃការដែលសមុទ្រខាងកើត ជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព; ស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលនេះ ក្នុងការចរចាដែលកំពុងបន្តស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយទន្ទឹងរង់ចាំការបញ្ចប់នាពេលឆាប់ៗនេះ នូវក្រមប្រតិបត្តិប្រកបដោយប្រសិទ្ធភាព និងខ្លឹមសារ ស្របតាមច្បាប់អន្តរជាតិ។
ប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៥ (រូបថត៖ ក្រសួងការបរទេស) |
មុននោះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន (ARF) ប្រទេសនានាបានព្រមព្រៀងគ្នាក្នុងការជំរុញការពង្រឹងការសម្របសម្រួល ដើម្បីឆ្លើយ តបទៅនឹងបញ្ហាប្រឈមរួម។ ជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខ និងវិបុលភាព; សម្របសម្រួលដើម្បីធ្វើឱ្យស៊ីជម្រៅវិស័យដែលមានស្រាប់នៃកិច្ចសហប្រតិបត្តិការ និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕