កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៥

Chia sẻ
(VOVWORLD) - លោកស្រីរដ្ឋមន្ត្រី Penny Wong បានអះអាងថា អូស្ត្រាលីគោរពទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ហើយឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៥ - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៥

នាព្រឹកថ្ងៃទី ២២ សីហា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-អូស្ត្រាលីលើកទី៥ ក្នុងឱកាសដែលលោកស្រី Penny Wong មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) ដោយផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ ក្នុងនោះមានការអនុវត្តលិខិតសម្ដែងបំណង តម្លើងថ្នាក់ទំនាក់ទំនងទ្វេភាគីជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកស្រីរដ្ឋមន្ត្រី Penny Wong បានអះអាងថា អូស្ត្រាលីគោរពទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ហើយឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើតរដ្ឋមន្ត្រីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍គោរពច្បាប់អន្តរជាតិ ក្នុងនោះមាននុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982)។ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្របេក្ខភាពរបស់ប្រទេសនីមួយៗនៅអង្គការ និងវេទិកាថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ