អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ប្រធាន SOM វៀតណាមក្នុង អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំខាងលើ។
អង្គប្រជុំបានពិភាក្សានិងឯកភាពលើកម្មវិធីសកម្មភាព របៀបវារៈ និងបញ្ជីឈ្មោះឯកសារនានាដែលបានដាក់ជូនថ្នាក់ដឹកនាំអាស៊ាននៅកិច្ចប្រជុំកំពូលលើកទិ៣២។ តំណាងប្រទេសជាសមាជិកអាស៊ានជឿជាក់ថា ក្រោមប្រធានបទ “ភាពរឹងមាំនិងនវានុវត្តន៍របស់អាស៊ាន” កិច្ចប្រជុំកំពូលលើកនេះ នឹងដាក់ចេញទិសដៅសហប្រតិបតិ្តការសំខាន់ៗ សំដៅជំរុញសាមគ្គីភាព ឯកភាព លើកកំពស់ភាពរឹងមាំ និងជំរុញការអភិវឌ្ឍន៍ដោយនវានុវត្តន៍របស់អាស៊ាន ក្នុងកាលៈទេសៈដែលអាស៊ានកំពុងប្រឈមមុខនឹងទាំងឱកាសនិងការសាកល្បងថ្មី ក្រោយរយៈពេល៥០ឆ្នាំចាប់បដិសន្ធិនិងអភិវឌ្ឍន៍នោះ៕