លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាម។ (រូបថត៖ ក្រសួងការបរទេស) |
ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ តំណាងប្រទេសនានាបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃចំណុចក្តៅគគុក ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន ឧបទ្វីបកូរ៉េ និងមីយ៉ាន់ម៉ា... ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ បណ្តាប្រទេសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ កាត់បន្ថយភាពតានតឹង បង្កើនកិច្ចសន្ទនា កសាងទំនុកចិត្ត ដោះស្រាយបញ្ហាដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រទេស ជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញដែលកំពុងកើតមាននៅក្នុងតំបន់សមុទ្រយុទ្ធសាស្ត្រនេះ; គាំទ្រជំហរគោលការណ៍រួមរបស់អាស៊ានស្ដីពី សមុទ្រខាងកើត; រំលេចនូវការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២); ខិតខំកសាងក្រមប្រតិបត្តិនៅសមុទ្រ ខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ខ្លឹមសារជាក់ស្ដែង និងស្របតាមច្បាប់អន្តរជាតិ។
ថ្លែងមតិនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាមបានស្នើ
ឲ្យប្រទេសដៃគូនានាគោរពមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាតម្លៃ និងគោលការណ៍ប្រតិបត្តិការរបស់វេទិកា។ ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ ប្រធានស្តីទី SOM លោក Vu Ho បានស្នើឲ្យភាគីចូលរួម ARF ដោះស្រាយភាពខុសគ្នាដោយសម ហេតុផល ដើម្បីជំរុញវិធីអភិក្រមទូទៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងលើ។ ទាក់ទិននឹងសមុទ្រខាងកើត លោក ឯកអគ្គរដ្ឋទូតបានចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍដ៏ស្មុគស្មាញនៅតំបន់សមុទ្រ នេះ ហើយរំលេចនូវជំហរជាគោលការណ៍របស់អាស៊ាន ព្រមទាំងស្នើឲ្យ ដៃគូនានានៅ ពេលធ្វើប្រតិបត្តិការនៅសមុទ្រខាងកើតគួរតែគោរពគោលការណ៍ទាំងនេះ ជាពិសេស ការគោរពច្បាប់អន្តរជាតិជាគោល និង UNCLOS ១៩៨២ រួមគ្នាកសាងសមុទ្រខាង កើតទៅជាសមុទ្រនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ៕