កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៉ីស្ដីពីការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 តាមរយៈប្រព័ន្ធវីដេអូ (Video-Conference)

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១៧ ខែមិថុនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសអាស៊ានរួមទាំងរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergey Lavrov បានចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូ ស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។

កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៉ីស្ដីពីការឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៉ី បានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅ មក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជំងឺរាត ត្បាត ជាសកល និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានផលប្រ យោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៉ី ជាពិសេសលើវិស័យសុខភាពសាធារណៈ។ ជាពិសេស បណ្តារដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផលិតដោយជោគជ័យនូវវ៉ាក់សាំង និងថ្នាំព្យាបាលនាពេលឆាប់ៗនេះ ដោយធានាថាបណ្តាប្រទេសទទួលបានវ៉ាក់សាំងស្មើគ្នា។ រដ្ឋមន្រ្តីអាស៊ាននិងរដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ីក៏បានឯកភាពគាំទ្រនិងបង្កើតលក្ខខណ្ឌសម្រាប់ពលរដ្ឋគ្នាទៅវិញទៅមកក្នុងការធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងធានាសុវត្ថិភាពដល់ពលរដ្ឋនិងនិស្សិតដែលកំពុងរស់នៅធ្វើការនិងសិក្សានៅតាមប្រទេសនីមួយៗ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមកំពុងអនុវត្តវិធីសាស្រ្តដំណាលគ្នាក្នុងទិសដៅពីរ ពោលគឺម្យ៉ាងរាំងស្កាត់ការរីករាលដាលនៃជំងឺ ម្យ៉ាងវិញទៀត ជំរុញ ស្តារនិងអភិវឌ្ឍ ន៍សេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមនឹងពង្រឹងការសម្របសម្រួលរបស់ខ្លួនជាមួយគ្រប់ភាគីទាំងអស់ ក្នុងនោះមានរុស្ស៊ី អង្គការសុខភាពពិភពលោក (WHO) និងសហគមន៍អន្តរជាតិ ដើម្បីគ្រប់គ្រងនិងនិងរុញថយក្រោយជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសក៏បានស្នើថា អាស៊ាននិងរុស្ស៊ី ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងស្វែងរកមធ្យោបាយ ដើម្បីអាចដើរទន្ទឹមជាមួយ ហានិភ័យនៃ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ