ទិដ្ឋភាពនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ។ |
កិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន (ACSOC) លើកទី ២៦ត្រូវបានរៀបចំឡើងនាថ្ងៃទី១ កក្កដា តាមប្រព័ន្ធវីដេអូ។ អនុរដ្ឋមន្រ្តីការ បរទេសវៀតណាមលោក Nguyen Quoc Dung និងជាប្រធាន SOM អាស៊ានរបស់វៀតណាមបានតំណាងឲ្យវៀតណាមក្នុងឋានៈជាប្រធាន អាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
លោកអនុរដ្ឋមន្រ្តីបានអះអាងថា អាស៊ានបានបង្ហាញការប្ដេជ្ញាចិត្ត នយោបាយនៅកម្រិតខ្ពស់បំផុតតាមស្មារតីនៃភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ានក្នុងឆ្នាំ២០២០។ លោកបានសង្កត់ធ្ងន់ថា នាពេលខាងមុខ អាស៊ាននិងចិនក្នុងនាមជាដៃគូយុទ្ធសាស្ត្ររបស់គ្នា ត្រូវការបន្តបង្កើនកិច្ច សហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត បន្ធូរស្រាលផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកការស្ដារឡើងវិញប្រកបដោយចីរភាព ក៏ ដូចជាបន្តដាក់ឲ្យដំណើរការនូវខ្លឹមសារសហប្រតិបត្តិការនានាដែលថ្នាក់ដឹកនាំនៃភាគីទាំងពីរបានព្រមព្រៀងគ្នា។
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា អាស៊ាននឹង បន្តសហការយ៉ាងស្អិតរមួតជាមួយចិនដើម្បីអនុវត្តឲ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាខិតខំប្រឹងប្រែងកសាងក្រមប្រតិ បត្តិនៅសមុទ្រខាងកើត (COC) ឲ្យស្របទៅតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ឆ្នាំ១៩៨២ ផងដែរ៕