កិច្ចប្រជុំពិគ្រោះយោបល់តាមរយៈប្រព័ន្ធវីដេអូ ស្ដីពី​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង (ចិន)

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ សីហា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង នៃប្រទេសចិន លោក Edward Yau Tang-wah បានធ្វើជាសហប្រធានកិច្ចសន្ទនាសេដ្ឋកិច្ចអាស៊ាន - ហុងកុង នៃប្រទេសចិន។ 
កិច្ចប្រជុំពិគ្រោះយោបល់តាមរយៈប្រព័ន្ធវីដេអូ ស្ដីពី​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង (ចិន) - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ hanoimoi.com.vn)

នេះគឺជាសកម្មភាពមួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AEM-52) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ នៅក្នុងកិច្ចសន្ទនានេះ ក្រុមរដ្ឋមន្រ្តីនៃភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលការរួមដៃគ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក៏ដូចជានៅលើពិភពលោក សំដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្រុម រដ្ឋមន្រ្តីអាស៊ានបានទទួលស្គាល់ និងស្វាគមន៍ចំពោះការចូលរួមវិភាគទានជាទឹកប្រាក់ចំនួន ២៥ លានដុល្លារហុងកុងក្នុងរយៈពេល ៥ ឆ្នាំគិតចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - បច្ចេកទេសសម្រាប់បណ្តាប្រទេសអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ