|
កិច្ចប្រជុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ានដើម្បីត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់ អាស៊ានខាងមុខ (VOV) |
(VOVworld) – នាថ្ងៃទី ៥ កញ្ញា នៅទីក្រុងវៀងច័ន្ទរបស់ឡាវ បានប្រព្រឹត្តទៅ
កិច្ចប្រចុំបណ្ដាមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដើម្បីត្រៀមរៀបចំឲ្យសន្និសីទ
ជាន់ ខ្ពស់អាស៊ានលើកទី ២៨ និងលើកទី ២៩ រួមជាមួយបណ្ដាសន្និសីទទាក់
ទិនដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៨ កញ្ញា ខាងមុខ។ អនុរដ្ឋមន្ត្រី
ការបរទេស វៀតណាម លោក Le Hoai Trung ដែលដឹកនាំគណៈប្រតិភូវៀតណាម
បានចូល រួមកិច្ចប្រជុំលើកនេះ។ កិច្ចប្រជុំបានប្រមូលផ្តុំពិនិត្យឡើងវិញនិង
សម្រេចកម្មវិធី ធ្វើសកម្មភាព របៀបវារៈនិងបណ្ដាខ្លឹមសារនឹងត្រូវបានអនុម័ត
នៅសន្និសីទជាន់ ខ្ពស់នានាខាងមុខ។ តាមផែនការសន្និសីទជាន់ខ្ពស់ចំនួន
១១ នឹងប្រព្រឹត្តទៅ រួមមានសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៨ និងលើកទី
២៩ សន្និសីទអាស៊ាន+១ ជាមួយចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អាមេរិក
អូស្ត្រាលី អ.ស.ប. សន្និសីទអាស៊ាន+៣ និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ារ
រួមជាមួយ សន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុន ផងដែរ៕