កិច្ចប្រជុំបូកសរុបការងារសម្រាប់មនុស្សវ័យចំណាស់ ឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - នៅឆ្នាំ ២០២១ ក្រសួងនិងស្ថាប័នមូលដ្ឋានចាំបាច់ត្រូវផ្តល់ការឧបត្ថម្ភយ៉ាងសកម្មដល់ការធានារ៉ាប់រងសុខាភិបាលសម្រាប់ក្រុមមនុស្សចាស់ ដែលស្ថិតក្នុងចំណោមប្រជាជនក្រីក្រជាង ៥០០.០០០ នាក់។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសម្រាប់មនុស្សចាស់ ឆ្នាំ ២០២០ និងអនុវត្តភារកិច្ចឆ្នាំ ២០២១ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក សកម្មភាពថែទាំ ឧបត្ថម្ភដល់ការធានារ៉ាប់រងសុខាភិបាលសម្រាប់មុខសញ្ញាគោលនយោបាយនិងអ្នកមានគុណូបការៈ ត្រូវបានអនុវត្តយ៉ាងល្អនៅទូទាំងប្រទេស។ ថ្វីត្បិតដូច្នេះក៏ដោយ នៅតែមានមនុស្សចាស់ចំនួន ៥% ស្ថិតនៅក្នុងគ្រួសារក្រីក្រដែលមិនទាន់មានការធានារ៉ាប់រងសុខាភិបាល។ ដូច្នេះនៅឆ្នាំ ២០២១ ក្រសួងនិងស្ថាប័នមូលដ្ឋានចាំបាច់ត្រូវផ្តល់ការឧបត្ថម្ភយ៉ាងសកម្មដល់ការធានារ៉ាប់រងសុខាភិបាលសម្រាប់ក្រុមមនុស្សចាស់ ដែលស្ថិតក្នុងចំណោមប្រជាជនក្រីក្រជាង ៥០០.០០០ នាក់។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានលើកឡើងថា៖ "ឆ្នាំ ២០២១ និងអាណត្តិបន្ទាប់ នឹងបូក សរុនឡើងវិញរាល់ប្រភពធនធានជាតិសម្រាប់មុខសញ្ញាគោលនយោបាយនិងកិច្ចគាំពារសង្គម។ ជាពិសេស មនុស្សវ័យចំណាស់ក្នុងស្មារតីបែងចែកធនធានប្រកបដោយប្រសិទ្ធភាព សម្រាប់មុខសញ្ញានីមួយៗ ក្នុងទិសដៅកាត់បន្ថយការជួយឧបត្ថម្ភដោយផ្ទាល់ជាបណ្តើរៗ ដោយជួយដល់មុខសញ្ញានៅមានលក្ខខណ្ឌក្នុងការផលិតនិងធ្វើអាជីវកម្ម ផ្សារភ្ជាប់ជាមួយកម្មវិធីលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ ការកសាងជនបទថ្មី។ ទាំងអស់នេះនឹងជាខ្លឹមសារសំខាន់មួយក្នុងកម្មវិធីរយៈពេល ១០ ឆ្នាំសម្រាប់មនុស្សវ័យចំណាស់នៃដំណាក់កាលខាងមុខ”៕

ប្រតិកម្មទៅវិញ