ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២០ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមបានរៀបចំកិច្ចប្រជុំទូទាំងប្រទេសពិនិត្យឡើងវិញនូវរយៈពេល៣ឆ្នាំ អនុវត្តសារាចរណ៍០៥របស់ការិយាល័យនយោ បាយស្ដីពី “ការជំរុញខ្លាំងការរៀន សូត្រនិងធ្វើត្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាប័ទ្ម ហូជីមិញ”។ កិច្ចប្រជុំ នេះត្រូវបានរៀបចំឡើងអនឡាញនៅទីកន្លែងចំនួន៧៨៧ រួមទាំងស្រុក ឃុំ ទូទាំងប្រទេស។
ក្រោយរយៈពេល៣ឆ្នាំមក ការអនុវត្តសារាចរណ៍ ០៥ បានរួមចំណែកជំរុញ ការងារកែទម្រង់រដ្ឋបាល កែតម្រូវរចនាប័ទ្មបំពេញការងាររបស់កម្មាភិបាលនិង បក្ខជន រួមចំណែកកសាងបក្សនិងប្រព័ន្ធនយោបាយអោយកាន់តែស្អាតស្អំនិង រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ ប្រធានគណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong បានអះអាងថា៖
“ការដឹកនាំនិងបញ្ជាណែនាំយ៉ាងទៀងទាត់របស់ការិយាល័យនយោបាយ គណៈលេខា និងថ្នាក់ដឹកនាំអាជ្ញាធរ គឺជាកត្តាដ៏សំខាន់ពិសេសដើម្បីនាំសារា ចរណ៍ ០៥ ចូលក្នុងជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាព។ តួនាទីរបស់ថ្នាក់ ដឹកនាំមានលក្ខណៈសម្រេចកំណត់លើគ្រប់បែបយ៉ាង។ ម្យ៉ាងមួយ គឺថ្នាក់ដឹកនាំត្រូវ តែបញ្ជាណែនាំនិងរៀបចំការអនុវត្តអោយបានម៉ឺងម៉ាត់ ហើយម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំត្រូវតែធ្វើជាគំរូក្នុងការធ្វើត្រាប់តាមលោកប្រធានហូជីមិញនៅទាំងក្នុងការងារនិងជីវភាពរស់នៅផងដែរ”៕