អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Vu Dai Thang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ (រូបថត៖ vietnamplus.vn) |
នេះគឺជាព្រឹត្តិការណ៍ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ ឆ្នាំ ២០២១ ដែលនឹងរៀបចំឡើងដោយប្រទេសកម្ពុជា។ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Vu Dai Thang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
នៅក្នុងកិច្ចប្រជុំនេះ តំណាងទាំងឡាយ បានពិភាក្សានិងពិនិត្យឡើងវិញលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីរយៈពេលវែងរបស់មហាអនុតំបន់មេគង្គ ដើម្បី ថ្នាក់ដឹកនាំយកមកពិភាក្សាគ្នានិងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ នាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ បណ្តារដ្ឋមន្ត្រីក៏ពិភាក្សាអំពីគោលបំណងនិងខ្លឹមសារនៃកម្មវិធីស្រាវជ្រាវយ៉ាងទូលំទូលាយ សំដៅជួយគាំទ្រចំពោះការអនុវត្តយុទ្ធសាស្ត្រថ្មីនៅក្នុងតំបន់ ក៏ដូចជាពិចារណាលើវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំ GMS លើកមុននោះ ដែលក្នុងនោះ រួមមានវិស័យសំខាន់ៗដូចជាការដឹកជញ្ជូន ថាមពល កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្មនិងការសម្របសម្រួលក្នុងវិស័យដឹកជញ្ជូន បរិស្ថាននិងសុខភាពផងដែរ៕