សន្និសីទការសែតស្តីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (រូបថត៖ Báo Công Thương) |
នៅក្នុងសន្និសីទកាសែតស្តីពីកិច្ចប្រ ជុំ កំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី ៩ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេស វៀតណាម ប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖ ការចរចារ RCEP បច្ចុប្បន្ននេះបានបញ្ចប់ជាស្ថាពរ។ ប្រទេសនានាកំពុងបង្ហើយនីតិវិធីផ្ទៃក្នុង ដើម្បីអាចចុះហត្ថ លេខានៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះ៖ “កិច្ចព្រមព្រៀង RCEP បានចំណាយពេលចរចាជាច្រើនឆ្នាំ ដើម្បីយល់ថា កិច្ចព្រមព្រៀងនេះមានអត្ថន័យយ៉ាងខ្លាំងចំពោះតំបន់ ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ននៅពេលដែលពិភពលោកកំពុងរង ផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាតកូវីដ - ១៩។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាការរំពឹងទុករបស់ប្រទេសទាំងអស់និងមានអត្ថន័យចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០”។
សូមគូសបញ្ជាក់ថា RCEP រួមមានប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងដៃគូសំខាន់ចំនួន ៥ ដែលអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ នៅពេលដែលកិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខានោះ នឹងបង្កើតទីផ្សារដែលមានទំហំអតិថិជនប្រមាណ ៣.៥ ពាន់លាននាក់ និងផលិតផលក្នុងស្រុកសរុបប្រមាណ ៤៩.០០០ ពាន់លានដុល្លារ ស្រូបយកប្រមាណ ៣៩% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកផងដែរ៕