ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ |
ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន - GCC ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ កិច្ច សហប្រតិបត្តិការអាស៊ាន - GCC សម្រេចបាននូវការអភិវឌ្ឍន៍មួយចំនួន ចាប់តាំង ពីការបង្កើតទំនាក់ទំនងជាផ្លូវការកាលពីឆ្នាំ ២០០៩ មក។ ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការវាងតំបន់ទាំងពីរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចដូចជាថាមពល ការវិនិយោគ ការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ។ ឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យភាគីទាំងពីរ ពិភាក្សាយ៉ាងសកម្មនិងលើកឡើងនូវជំហានជាក់ស្តែងដើម្បីពង្រឹង និងពង្រីកឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងអាស៊ាន - GCC ដែលផ្តល់មកនូវផលប្រយោជន៍ដល់ប្រជាជននៃតំបន់ទាំងពីរ។
ចែករំលែកនូវទស្សនៈរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh រដ្ឋមន្ត្រីអាស៊ាននិង GCC ទាំងអស់ បានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការ រួមទាំងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជាពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ អប់រំក៏ដូចជាការជួបប្រាស្រ័យប្រជាជនជាដើម។ រដ្ឋមន្រ្តី GCC បានអះអាងពីចំណងទាក់ទងជិតស្និទ្ធរបស់ខ្លួនជាមួយអាស៊ាន និងជួយអាស៊ានយ៉ាងសកម្មក្នុងការកសាងសហគមន៍ ពង្រឹងការតភ្ជាប់តំបន់និងប្តេជ្ញាចិត្តជាមួយអាស៊ានក្នុងការនាំយកនូវភាពរឹងមាំថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន - GCC ។
នៅក្នុងឱកាសនោះ រដ្ឋមន្រ្តីទាំងអស់បានចែករំលែកនូវទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាកិច្ចរការពារសេដ្ឋ កិច្ច ភេរវកម្ម ជម្លោះភូមិសាស្ត្រនយោបាយនិងការអភិវឌ្ឍប្រកបដោយចីរភាព៕