គ្រាប់ធញ្ញជាតិបន្ទាប់ពីការប្រមូលនៅ Odessa ប្រទេសអ៊ុយក្រែន។ (រូបថត៖ AFP/TTXVN) |
ក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) នឹងបើកកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីនៅប្រទេស
អាឡឺម៉ង់នៅចុងសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីស្ថានការណ៍ កង្វះ ស្បៀងអាហារនៅក្នុងតំបន់នានាដូចជាទ្វីបអាហ្រ្វិក ដែលពឹងផ្អែកយ៉ាងខ្លាំងលើការ នាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងបង្កើត មូលដ្ឋានគ្រឹះ សម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃ ដែលគ្រោង នឹង ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២៦ ខែមិថុនា។ នៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំកំពូលនេះ វិបត្តិស្បៀងអាហារក៏ជាបញ្ហាចម្បងមួយផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi កំពុងពិចារណាចូលរួម ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ ហើយគ្រោងនឹងពន្យល់ពីវិធានការរបស់ទីក្រុងតូក្យូ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការ ដោះស្រាយវិបត្តិស្បៀងអាហារ បច្ចុប្បន្នតាមរយៈយន្តការដូចជាកម្មវិធីស្បៀងអាហារពិភពលោក។ ជប៉ុនក៏នឹង អំពាវនាវ ឲ្យភាគីនានាជៀសវាងការរឹតត្បិតលើការនាំចេញ ការស្តុកទុកស្បៀង អាហារលើសលុបពីតម្រូវការ ហើយស្វែងរកមធ្យោបាយដើម្បីជួយឧបត្ថម្ភប្រទេស កំពុង អភិវឌ្ឍន៍ជំរុញផលិតកម្មកសិកម្មផងដែរ៕