កិច្ចប្រជុំត្រៀមសម្រាប់សន្និសីទជាន់ខ្ពស់​អាស៊ាន និងសន្និសីទ​ពាក់ព័ន្ធ

Chia sẻ
(VOVWORLD) - មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានពិភាក្សាអំពីអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០២២ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេលើសសរស្តម្ភទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។
កិច្ចប្រជុំត្រៀមសម្រាប់សន្និសីទជាន់ខ្ពស់​អាស៊ាន និងសន្និសីទ​ពាក់ព័ន្ធ - ảnh 1មន្ត្រីជាន់ខ្ពស់អាស៊ានបើកកិច្ចប្រជុំត្រៀមសម្រាប់សន្និសីទជាន់ខ្ពស់អាស៊ាន និងសន្និសីទពាក់ព័ន្ធ។ (រូបថត៖ hanoitv.vn)

ចាប់ពីថ្ងៃទី ៤-៧ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូត Vu Ho ប្រធាន SOM អាស៊ាន វៀតណាម បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រួមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); មន្ត្រីជាន់ខ្ពស់អាស៊ាន; អាស៊ាន+៣; អាស៊ាន-សហភាពអឺរ៉ុប (EU); បណ្តាប្រទេសចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS); ក្រុមការងារអាស៊ានស្តីពីការស្នើសុំរបស់ទីម័រឡេស្តេ ដើម្បីចូលជាសមាជិកអាស៊ាន; និងក្រុមការងារអាស៊ានស្តីពីគ្រាអាសន្នផ្នែកសុខភាពសាធារណៈ។

ចំណុចស្នូលនៃកិច្ចប្រជុំទាំងនេះ គឺដើម្បីពិនិត្យមើលជំហានដំបូងនៃការរៀបចំសម្រាប់សន្និសីទជាន់ខ្ពស់អាស៊ាន និងសន្និសីទពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ានបានពិភាក្សាអំពីអាទិភាពរបស់អាស៊ានក្នុងឆ្នាំ២០២២ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងផែនការមេលើសសរស្តម្ភទាំងបីគឺ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌-សង្គម។ ប្រទេសទាំងនេះ ក៏បានចំណាយពេល ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

 

ប្រតិកម្មទៅវិញ