កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីក្រុមការងានៃមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន

Chia sẻ
(VOVWORLD) - កិច្ចប្រជុំស្តីពីក្រុមការងានៃរមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ  Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារប្រទេសវៀតណាម និងជាប្រធានក្រុមការងារនៃមន្ត្រីការពារជាតិជាន់ខ្ពាស់អាស៊ាន។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីក្រុមការងានៃមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន - ảnh 1 លោកឧត្តមសេនីយ៍ទោ  Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារប្រទេសវៀតណាមអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំនេះ (រូបថត៖ VNA)

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យបានជាក់ស្តែងរវាងបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានសង្កត់ធ្ងន់ថា៖

«នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបន្តធ្វើបច្ចុប្បន្នភាពនូវលទ្ធផលក្នុងការអនុវត្តគំនិតផ្តួចផ្តើម ដែលរួមមាន គំនិតផ្តួចផ្តើមដូចជាហេដ្ឋារចនាសម្ព័ន្ធនៃខ្សែទំនាក់ទំនងអាស៊ានដោយផ្ទាល់នៅក្នុងដំណើរការ ADMM ; ឯកសារចៀសវាងពីការប៉ះទង្គិចគ្នាលើដែនអាកាសចំពោះយន្តហោះយោធា ; បណ្តាញអ្នកជំនាញការពារជាតិអាស៊ានផ្នែកគីមីវិទ្យា ជីវវិទ្យា និងវិទ្យុសកម្ម ព្រមទាំងតួនាទីរបស់ស្ថាប័នការពារអាស៊ានក្នុងការជួយគាំទ្រគ្រប់គ្រងព្រំដែននិងបណ្តាញមជ្ឈមណ្ឌលនៃការរក្សាសន្តិភាពអាស៊ានផងដែរ»៕

ប្រតិកម្មទៅវិញ