កិច្ចប្រជុំជាតិស្ដីពីបញ្ហាគតិយុត្តក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ ថ្នាក់ជាតិដោយប្រធានបទ “បដិវត្តន៍ឧស្សាហកម្មលើកទី៤និងបញ្ហាគតិយុត្ត ចំពោះការកសាងនិងបំពេញប្រព័ន្ធច្បាប់វៀតណាម”។
កិច្ចប្រជុំជាតិស្ដីពីបញ្ហាគតិយុត្តក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងអតីតថ្នាក់ដឹកនាំក្រសួងយុត្តិធម៌វៀតណាម នៅសិក្ខាសាលានេះ (រូបថត៖ TTXVN) 

  ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា វៀតណាមកំពុងមាន ឱកាសដ៏ធំធេងប្រសិនបើចេះអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវបច្ចេកវិទ្យា ស្នូលៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ ប៉ុន្តែការសាកល្បងចំពោះវៀតណាមគឺ កម្រិតវិទ្យាសាស្ត្របច្ចេកវិទ្យានៅតែមានគម្លាតដ៏ឆ្ងាយបង្គួរ បើធៀបនឹងប្រទេស អភិវឌ្ឍន៍នានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ថាសំណូមពរមួយក្នុងចំណោមសំណូមពរជាបន្ទាន់ក្នុងកាលៈទេសៈនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤នេះ គឺការកសាង ផ្លាស់ប្ដូរថ្មីនិងបំពេញរបៀបរបប គោល នយោបាយនិងច្បាប់។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមាន ប្រសាសន៍ថា៖

        “ប្រការសំខាន់មួយទៀតនោះគឺមនសិការតាក់តែងគោលនយោបាយ ច្បាប់ ក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ ដើម្បីដោះស្រាយបញ្ហាថ្មីគឺត្រូវការហួសចេញពី មនសិការប្រពៃណី។ ចង់ជំរុញការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត គឺគោលនយោបាយ និងយន្តការត្រូវតែមានលក្ខណៈបើកចំហរ ងាយស្រួលនិងច្នៃប្រឌិតផងដែរ។ ចាំ បាច់ត្រូវគាំទ្រចំពោះការអនុវត្តរូបសណ្ឋានអាជីវកម្មថ្មី។ មិនមែនដោយសារមូល ហេតុថា មិនអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មីបានឡើយ អញ្ចឹងរារាំងការអនុវត្តបច្ចេក វិទ្យាថ្មីនោះ។ ផ្ទុយទៅវិញ ត្រូវលើកកំពស់សមត្ថភាពគ្រប់គ្រងអោយទាន់ពេល វេលា ដើម្បីក្ដាប់ជាប់នូវការវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថានភាពថ្មី”៕

ប្រតិកម្មទៅវិញ