ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ។ ប្រភព៖ biengioilanhtho.gov.vn |
ក្នុងជំនួបនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនវៀតណាម-កម្ពុជា លោក Nguyen Minh Vu និងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង បានផ្លាស់ប្តូរមតិអំពីខ្លឹមសារមួយចំនួនពាក់ព័ន្ធទៅនឹងការធានាស្ថិរភាពនៅតាមខ្សែព្រំដែន និងបង្គោលព្រំដែន សំដៅរួមចំណែកពង្រឹង និងកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។ គណៈប្រតិភូនៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយយុត្តិធម៌ និងសមហេតុផល ដែលភាគិទាំងពីរអាចទទួលយកបាន ដើម្បីអនុវត្តន័៍ការងារបោះបង្គោលព្រំដែនចំនួន ១៦% ដែលនៅសេសសល់; ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពលើតម្រូវការ បង្កើតកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនថ្មី ជំនួសឲ្យកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៨៣ ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ការងារសម្របសម្រួលរួមគ្នាគ្រប់គ្រងព្រំដែន៕