កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ឧសភា នៅទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - តាមសេចក្ដីប្រកាសព័ត៌មានចុះនាថ្ងៃទី១៤ ឧសភា របស់ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៦នៅទីក្រុងហាណូយនាថ្ងៃទី១៧ ឧសភា ខាងមុខ។ 
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ឧសភា នៅទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ SOM ត្រៀមរៀបចំឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៥ (រូបថត៖ TTXVN) 

លោកប្រាក់ សុខុន នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកនេះជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ កិច្ចប្រជុំលើកនេះនឹងពិនិត្យឡើងវិញនូវសមិទ្ធផលលើវិស័យនានា ដែលសម្រេចបានដោយប្រទេសទាំងពីរ និងរិះរកមធ្យោបាយដើម្បីធ្វើឲ្យស៊ីជំរៅថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការទ្វេភាគី ដើម្បីសន្តិភាពនិងវិបុលភាពនៃប្រទេសនីមួយៗ។ សេចក្ដីប្រកាសព័ត៌មានខាងលើក៏ឲ្យដឹងដែរថា នៅចុងបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកំណត់ហេតុសំខាន់ៗមួយ ចំនួន៕

ប្រតិកម្មទៅវិញ