កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ

Chia sẻ
(VOVWORLD) - យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធ វីដេអូ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ - ảnh 1 ការងារត្រៀមរៀបចំចុងក្រោយសម្រាប់កិច្ចប្រជុំំកំពូលអាស៊ានលើកទី៣៧។ (រូបថត៖ baoquocte.vn)

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីវៀត ណាម Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៧ កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៣ កិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនលើកទី២៣ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២១ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៧ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៨ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១១ កិច្ច ប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ កិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍ អាស៊ាន-នូវែលហ្សេឡង់ កិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទិ២៣ កិច្ចប្រជុំ កំពូលអាស៊ីបូព៌ាលើកទី១៥ កិច្ចប្រជុំកំពូលបណ្ដាប្រទេសចូលរួមកិច្ចចរចា អំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ាន។ ក្នុងឱកាសនេះដែរ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏នឹងអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី១២ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើក ទី២ដែរ។

តាមការគ្រោងទុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នឹងអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា អបអរសាទរនៅកិច្ចប្រជុំ។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងជាប្រធាន AIPA 41 នឹងអញ្ជើញថ្លែងសុន្ទរកថានៅកិច្ច ប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានផងដែរ។

មុននោះ បណ្ដាកិច្ចប្រជុំត្រៀមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ វិច្ឆិកា៕

ប្រតិកម្មទៅវិញ