កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៖ អាស៊ានមួយ​ដ៏​ក្លាហាននិងមាន​ទំនុកចិត្តក្នុងការផ្លាស់ប្តូរដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ នៅមជ្ឈមណ្ឌលសន្និសីទ Jakarta ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៖ អាស៊ានមួយ​ដ៏​ក្លាហាននិងមាន​ទំនុកចិត្តក្នុងការផ្លាស់ប្តូរដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន - ảnh 1មេដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាន។ រូបថត៖ VOV

នៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានមានប្រសាសន៍ថា៖ ដើម្បីរក្សាយ៉ាងរឹងមាំនូវ “សារៈសំខាន់អាស៊ាន” និងជា“ស្នូលនៃកំណើន” ត្រូវលើកកម្ពស់ភាពខ្លួនទីពឹងខ្លួនរបស់អាស៊ានតាមរយៈការជំរុញតំណភ្ជាប់សេដ្ឋកិច្ច ពង្រីកទីផ្សារក្នុងប្លុក បំផុសចរន្តពាណិជ្ជកម្មនិងវិនិយោគ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាប្រទេសអាស៊ានប្រញាប់ប្រញាល់ដោះស្រាយការជាប់គាំងនិងឧបសគ្គអំពីគោលនយោបាយនិងរបៀបរបប ក៏ដូចជារក្សាស្ថេរភាពខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបញ្ជាណែនាំយ៉ាងម៉ឺងម៉ាត់នូវការត្រួតពិនិត្យ ដំឡើងថ្នាក់ ក៏ដូចជាការចរចាថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអាស៊ានជាមួយដៃគូនានា ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍ថ្មីសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣៖ អាស៊ានមួយ​ដ៏​ក្លាហាននិងមាន​ទំនុកចិត្តក្នុងការផ្លាស់ប្តូរដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន - ảnh 2នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងលោកជំទាវភរិយា។ រូបថត៖ VOV

លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា អាស៊ានចាំបាច់ត្រូវកំណត់ការធានាសន្តិភាព សន្តិសុខ និងតំបន់ជាចម្បង ហើយដំបូងបង្អស់គឺការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់អាស៊ាន។ ដើម្បីធ្វើដូច្នេះ បណ្តាប្រទេសសមាជិកអាស៊ានត្រូវលើកកម្ពស់ស្មារតីសាមគ្គីភាព ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន ហើយស្មារតីនេះត្រូវបានបង្ហាញទាំងពាក្យសម្តី និងសកម្មភាពជាក់ស្តែង។

លោកនាយករដ្ឋមន្រ្តីបានប្រកាសថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះវេទិកាអនាគតអាស៊ានស្តីពីការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល ដើម្បីគាំទ្រដល់វេទិកានិងយន្តការជាផ្លូវការរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ