កិច្ចប្រជុំកំពូលអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀង Brexit

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៧ ខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក  Donald Tusk បានជូនដំណឹងថា កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) បានអនុម័តលើកិច្ចព្រមព្រៀង Brexit ដែលអង់គ្លេសនិងសហភាពអឺរ៉ុបសម្រេចបានកាលមុននេះនាថ្ងៃដដែល។
កិច្ចប្រជុំកំពូលអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀង Brexit - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអឺរ៉ុបអនុម័តលើកិច្ចព្រមព្រៀង Brexit (រូបថត៖ AFP/Getty)

ប្រធានគណៈកម្មការអឺរ៉ុប លោក  Jean – Clauder បានសម្តែងនូវក្តីសប្បាយរីករាយនិងភាពស្ងប់អារម្មណ៍នៅពេលដែលសហភាពអឺរ៉ុបនិងអង់គ្លេសបានឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកក៏សោកស្តាយដែរពីព្រោះថា Brexit នឹងនៅតែប្រព្រឹត្តទៅ។ លោក Juncker បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងនេះធានានូវសុខសន្តិភាពនិងស្ថិរភាពនៅកោះអៀរឡង់។

នាថ្ងៃទី ១៧ ខែតុលា សមាជិកសភាអង់គ្លេសបានឯកភាពជាមួយផែនការរបស់   រដ្ឋាភិបាលក្នុងការរៀបចំកិច្ចប្រជុំរដ្ឋសភាពិសេសនៅថ្ងៃទី ១៩ ខែតុលាខាងមុខនេះ ដើម្បីបោះឆ្នោតលើកិច្ចព្រមព្រៀងអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit ដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson សម្រេចបានជាមួយ EU ផងដែរ៕

ប្រតិកម្មទៅវិញ