កិច្ចប្រជុំកំពូលសកលអំពីជំងឺកូវីដ-១៩ លើកទី២នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ

Chia sẻ

(VOVWORLD) - កិច្ចប្រជុំកូវីដ-១៩ លើកទីពីរនឹងត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់ សហរដ្ឋអាមេរិក រួមជាមួយប្រទេស អាឡឺម៉ង់ ដែលកាន់តំណែងជាប្រធាន G7 ប្រទេស ឥណ្ឌូនេស៊ី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G20 ប្រទេសសេណេហ្គាល់ ដែល កាន់តំណែងជាប្រធានសហភាពអាហ្រ្វិក និងប្រទេស Belize ដែល ជាប្រធានសហ គមន៍ការ៉ាបៀន (CARICOM) នាបច្ចុប្បន្ន។ 

កិច្ចប្រជុំកំពូលសកលអំពីជំងឺកូវីដ-១៩ លើកទី២នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden ពិភាក្សាជាមួយមេដឹកនាំនៃប្រទេសនិងអង្គការនានានៅកិច្ចប្រជុំកំពូលអំពីជំងឺកូវីដ-១៩លើកដំបូងកាលពីខែកញ្ញាឆ្នាំ២០២១។
(រូបថត៖ Doug Mills/The New York Times)
កិច្ចប្រជុំកំពូលសកលអំពីជំងឺកូវីដ-១៩ លើកទី ២ នឹងប្រព្រឹត្តទៅតាមទម្រង់ អន់ឡាញនៅថ្ងៃទី ១២ ខែឧសភា សម្រាប់មេដឹកនាំនៃប្រទេសនានាពិភាក្សាអំពី កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជំងឺរាតត្បាតនេះ ហើយត្រៀមរៀបចំវិធានការឆ្លើយតប ទៅនឹងការគំរាមកំហែងសុខភាពនាពេលអនាគត។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ជាមួយក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង៧ (G7) និងក្រុមប្រទេសអភិវឌ្ឍន៍ ឈានមុខគេនិងកំពុងរីកចម្រើន (G20) ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៨ ខែ មេសា សេតវិមានបានសង្កត់ធ្ងន់លើការកើតឡើង និងការផ្ទុះរាលដាលនៃរលកឆ្លងថ្មី ដែលបង្កឡើងដោយវ៉ារ្យ៉ង់នៃមេរោគ SARS-CoV-2 ដូចជា Omicron ដែលបានបង្ហាញ យ៉ាងច្បាស់ពីតម្រូវការសម្រាប់យុទ្ធសាស្រ្តមួយដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ កូវីដ-១៩លើទូទាំងសកលលោក។
កិច្ចប្រជុំកូវីដ-១៩ លើកទីពីរនឹងត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់ សហរដ្ឋអាមេរិក រួមជាមួយប្រទេសអាឡឺម៉ង់ ដែលកាន់តំណែងជាប្រធាន G7 ប្រទេស ឥណ្ឌូនេស៊ី ដែលកាន់តំណែងជាប្រធានប្តូរវេនរបស់ G20 ប្រទេសសេណេហ្គាល់ ដែល កាន់តំណែងជាប្រធានសហភាពអាហ្រ្វិក និងប្រទេស Belize ដែល ជាប្រធានសហ គមន៍ការ៉ាបៀន (CARICOM) នាបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់សេតវិមានបាន លើកច្បាស់ថា កិច្ចប្រជុំនឹងកសាងគោលនយោបាយជាក់ស្តែងដោយផ្អែកលើកិច្ច ខិតខំប្រឹងប្រែង និងការសន្យាដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសកលលើក ទីមួយកាលពីខែកញ្ញា ឆ្នាំ ២០២១ ដើម្បីទាក់ទាញមនុស្សកាន់តែច្រើនទៅចាក់ វ៉ាក់សាំង ជួយឧបត្ថម្ភតំបន់ដែលមានហានិភ័យ ក្នុងការទទួលបានការធ្វើតេស្តនិងការ ព្យាបាល កូវីដ-១៩ ក៏ដូចជាពង្រីកវិធានការការពារបុគ្គលិកថែទាំសុខភាព ហើយ ប្រមូលធនធានហិរញ្ញវត្ថុ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យនៃជំងឺរាតត្បាតនាពេល អនាគតផងដែរ៕

ប្រតិកម្មទៅវិញ