កិច្ចប្រជុំកំពូលរុស្ស៊ី - ស.ប.ប.ក (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ២៥ ខែមេសា តាមម៉ោងតំបន់ (ប្រមាណម៉ោង ១១ និង ៣០ នាទី តាមម៉ោងទីក្រុងហាណូយ) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំ ស.ប.ប.ក បានជួបចារចាចង្អៀតនៅទីក្រុង Vladivostokសហព័ន្ធរុស្ស៊ី។
នៅក្នុងសន្និសីទសារព័ត៌មានជាមួយមជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា លោកមានក្ដីសម្បាយរីករាយណាស់ចំពោះជំនួបនេះ ហើយជឿជាក់ថាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក Kim Jong-un នៅរុស្ស៊ីលើកនេះ នឹងជំរុញទំនាក់ទំនងទ្វេភាគី បង្កើតជំហានជាវិជ្ជមានសម្រាប់ដំណើរការដោះស្រាយបញ្ហា នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ប្រធានាធិបតីរុស្ស៊ីបានអបអរសាទរចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ស.ប.ប.ក ក្នុងការដោះស្រាយបញ្ហ នុយក្លេអ៊ែរនិងប្រក្រីភាពទំនាក់ទំនងជាមួយអាមេរិក ក៏ដូចជាជាមួយកូរ៉េខាងត្បូង។ លោកក៏បានសម្តែងនូវការគាំទ្រចំពោះការសន្ទនាអន្តរកូរ៉េផងដែរ។
នារសៀលថ្ងៃទី ២៥ ខែមេសា ក្រោយពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តកិច្ចប្រជុំបើកទូលាយ។
ថ្លែងនៅទីនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឲ្យដឹងថា៖ កិច្ចប្រជុំចង្អៀតជាមួយ ថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un មានភាពជាក់ស្ដែង និងលម្អិត។ លោកនិយាយាថា៖"យើងខ្ញុំបាននិយាយអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាបច្ចុប្បន្ននេះ និងយថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។ យើងខ្ញុំក៏បានផ្លាស់ប្ដូរមតិអំពីការកែលម្អស្ថានភាពនៅលើឧបទ្វីបកូរ៉េផងដែរ"។
ជាកិច្ចឆ្លើយតប ថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un បានសម្ដែងក្ដីសង្ឃឹមថាការសន្ទនារបស់លោកជាមួយលោកប្រធានាធិបតី Vladimir Putin បានប្រព្រឹត្តិទៅក្នុងបរិយាកាសស្ថាបនា។លោកបានឲ្យដឹងថាលោកបានមកប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅលើឧបទ្វីបកូរ៉េដែលជាព្រឹត្តិការណ៍សំខាន់បំផុតលើពិភពលោក ក៏ដូចជាពិភាក្សាអំពីវិធានការដោះស្រាយបញ្ហានេះដោយសន្តិវិធី និងផ្លាស់ប្ដូរមតិអំពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលអនាគតផងដែរ៕