ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុនបានចាកចេញពីស្ថានីយ៍រថភ្លើងវ្ល៉ាឌីវ៉ូស្តុក |
បន្ទាប់ពីពិធីជូនដំណើរនោះ រថភ្លើងពាសដែកពិសេសរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានចាកចេញ ពីស្ថានីយ៍រថភ្លើងវ្ល៉ាឌីវ៉ូស្តុក។គួរបញ្ជាក់ថានាព្រឹកថ្ងៃទី ២៦ ខែមេសាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេស រុស្ស៊ី លោកគីមជុងអ៊ុនបានអញ្ជើញទៅគោរពវិញ្ញណក្ខ័ន្ធនិងដាក់កម្រងផ្កានៅឯស្តូបអនុស្សាវរីយ៍ "កងនាវាប៉ាស៊ីហ្វិកដ៏រុងរឿង" នៅក្បែរទីស្នាក់ការបស់ក្រុមនាវានៅទីក្រុង Vladivostok នៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី៕