កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៧០ នៃអង្គការណាតូត្រូវបានបើកដោយការខ្វែងគំនិតជាច្រើន (រូបថត៖ vov.vn) |
តាមកាលវិភាគ នាថ្ងៃទី ៤ ខែធ្នូ ប្រមុខរដ្ឋនៃបណ្តាប្រទេសណាតូនឹងធ្វើសន្និសីទសារព័ត៌មានរួម ដើម្បីប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ និងចេញសេចក្តីថ្លែងការណ៍រួមផងដែរ។ ប្រភពព័ត៌មានការទូតអាឡឺម៉ង់បានឲ្យដឹងថាសេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូនេះនឹងមានការប្តេជ្ញាក្នុងកិច្ចការពារសមូហភាព។ កិច្ចប្រជុំទ្វេភាគីជាន់ខ្ពស់ជាច្រើននឹងត្រូវប្រារព្វធ្វើឡើងរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ និងប្រមុខរដ្ឋនានា ដូចជានាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ឬប្រធានាធិបតីបារាំងលោក Emmanuel Macron ៕