ប្រធានាធិបតីស៊ីរី លោក Bashar Al Assad មកដល់ក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ AP |
នេះក៏ជាលើកដំបូងដែលស៊ីរីបានចូលរួមក្នុងកិច្ចប្រជុំរបស់សម្ព័ន្ធអារ៉ាប់ ចាប់តាំងពីសមាជិកភាពរបស់ប្រទេសនេះត្រូវបានព្យួរកាលពីខែវិច្ឆិកា ឆ្នាំ ២០១១។ ការវិលត្រឡប់របស់ស៊ីរីទៅកាន់កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់លើកនេះ បានប្រព្រឹត្តិទៅក្នុងបរិបទដែលរូបភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ាកំពុងអភិវឌ្ឍជាវិជ្ជមាន ហើយរចនាសម្ព័ន្ធសន្តិសុខថ្មីមួយកំពុងបង្កើតឡើងនៅក្នុងតំបន់។ ក្រៅពីការសម្រុះសម្រួលផ្សេងទៀតដែលបានធ្វើឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កាតា និងដៃគូនៅក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ; ទួរគី និងអេហ្ស៊ីប ; អ៊ីស្រាអែល និងលីបង់លើបញ្ហាដែនសមុទ្រ; ក៏ដូចជាអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម(UAE)និងបារ៉ែននោះ ការស្វាគមន៍ប្រទេសស៊ីរីវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់វិញ ត្រូវបានវាយតម្លៃថា ជំហានឆ្ពោះទៅរកការកាត់បន្ថយស្ថានភាពឡើងជណ្តើរនៃជម្លោះដែលពិបាកដោះស្រាយនៅក្នុងតំបន់។ បណ្តាប្រទេសក្នុងតំបន់សង្ឃឹមថា ការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយស៊ីរីនឹងមានប្រសិទ្ធភាពជាងការដាក់ទណ្ឌកម្មប្រឆាំងនឹងលោក al-Assad និងស៊ីរី ក្នុងការដោះស្រាយក្តីកង្វល់រួមក្នុងតំបន់៕