កិច្ចប្រជុំកំពូល MERCOSUR មិនចេញសេចក្តីថ្លែងការណ៍រួម​ ដោយ​សារការ​ខ្វែងគំនិតគ្នា

Chia sẻ
(VOVWORLD) - បន្ទាប់ពីរយៈពេល ២ ថ្ងៃបើកកិច្ចប្រជុំនៅរដ្ឋធានី Brasilia របស់ប្រេស៊ីលនោះ  បញ្ហាពាក់ព័ន្ធនឹងពន្ធ AEC ត្រូវបានបណ្ដាប្រទេសយល់ព្រមគ្នា ដោយកាត់បន្ថយអត្រាពន្ធ AEC ចំនួន ១០ % សម្រាប់ទំនិញភាគច្រើនដែលបាននាំចូលពីខាងក្រៅប្លុក។

នាថ្ងៃទី ១៧ ធ្នូ កិច្ចប្រជុំកំពូលនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) បានបញ្ចប់នៅប្រេស៊ីលដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួម ដោយសារការខ្វែងគំនិតគ្នារវាងបណ្ដាប្រទេសជាសមាជិក ដែលពាក់ព័ន្ធនឹងការអនុវត្តបណ្ដាការចរចាពាណិជ្ជកម្មជាមួយដៃគូខាងក្រៅទោះបីជាមានការឯកភាពគ្នាអំពីកម្រិតពន្ធគយរួម លើទំនិញនាំចូលក្រៅប្លុក  (AEC) ក៏ដោយ។

បន្ទាប់ពីរយៈពេល ២ ថ្ងៃបើកកិច្ចប្រជុំនៅរដ្ឋធានី Brasilia របស់ប្រេស៊ីលនោះ  បញ្ហាពាក់ព័ន្ធនឹងពន្ធ AEC ត្រូវបានបណ្ដាប្រទេសយល់ព្រមគ្នា ដោយកាត់បន្ថយអត្រាពន្ធ AEC ចំនួន ១០ % សម្រាប់ទំនិញភាគច្រើនដែលបាននាំចូលពីខាងក្រៅប្លុក។  ទោះយ៉ាងណាក៏ដោយ អ៊ុយរូហ្គាយបានដាក់ចេញលក្ខខ័ណ្ឌសម្រាប់ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម គឺប្រទេសជាមាជិកផ្សេងទៀត ត្រូវយល់ព្រមអនុញ្ញាតឲ្យ Montevideo ចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមិនចាំបាច់មានការចូលរួមរបស់ប្រទេសជាសមាជិកដទៃឡើយ។ ប្រការនេះគឺដើរផ្ទុយនឹងគោលការណ៍នាបច្ចុប្បន្នរបស់ MERCOSUR។ នៅចំពោះមុខការជំទាស់ខាងលើរបស់អ៊ុយរូហ្គាយនោះ កិច្ចប្រជុំ ត្រឹមតែចេញសេចក្តីប្រកាសព័ត៌មាន ដែលត្រូវបានរដ្ឋាភិបាលអាហ្សង់ទីន ប្រេស៊ីល និងប៉ារ៉ាហ្គាយចុះហត្ថលេខាប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ