កិច្ចប្រជុំកំពូល G7 បានបិទបញ្ចប់ដោយឈានដល់សម្រេចជាឯកច្ឆ័ន្ទស្តីពីបញ្ហាអន្តរជាតិមួយចំនួន

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែសីហា កិច្ចប្រជុំកំពូល G7 បានបិទបញ្ចប់នៅទីក្រុង Biarritz ភាគនិរតីនៃប្រទេសបារាំង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump  ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអបអរសារទរចំពោះការសម្រេចជាឯកច្ឆ័ននៅឯកិច្ចប្រជុំស្តីពីបញ្ហាអន្តរជាតិមួយចំនួន ដែលក្នុងនោះ វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ពាណិជ្ជកម្មនិងភ្លើងឆេះព្រៃអាម៉ាហ្សូន គឺជាបញ្ហាសំខាន់ៗផងដែរ។
កិច្ចប្រជុំកំពូល G7 បានបិទបញ្ចប់ដោយឈានដល់សម្រេចជាឯកច្ឆ័ន្ទស្តីពីបញ្ហាអន្តរជាតិមួយចំនួន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល G7 (រូបថត៖TTXVN)

យោងតាម លោក Emmanuel Macron បានឲ្យដឹងថា ថ្នាក់ដឹកនាំ G7 បានរកឃើញនូវចំណុចរួមដ៏មានវិជ្ជមាននិងមិនធ្លាប់មានពីមុនមក ដែលអនុញ្ញាតឱ្យបណ្តាប្រទេសឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាពថែមទៀត។ ទាក់ទងនឹងបញ្ហានុយ ក្លេអ៊ែរអ៊ីរ៉ង់ លោក Emmanuel Macron បានអះអាងថា ភាគីនានាបានឯកភាពគ្នាលើបញ្ហាសំខាន់ចំនួនពីរ ដែលក្នុងនោះ អ៊ីរ៉ង់មិនមានកម្មសិទ្ធកាប់កាប់អាវុធ នុយក្លេអ៊ែរនោះឡើយ ហើយស្ថានការណ៍នាពេលបច្ចុប្បន្នមិនដែល អនុញ្ញាតឱ្យការគំរាមកំហែងណាមួយប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ឡើយ។ លោក Macron បានជឿជាក់ថាប្រសិនបើប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani យល់ព្រមជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump នោះភាគីទាំងពីរប្រាកដជាឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ហើយលោកសង្ឃឹមថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះផងដែរ។

នាថ្ងៃដដែលនោះ បារាំងបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយនៅពេលដែលបិទបញ្ចប់កិច្ចប្រជុំកំពូល G7 ស្តីពីបញ្ហាជាច្រើន ប៉ុន្តែនេះមិនមែនជាសេចក្តីប្រកាសព័ត៌មានធម្មតាទេនៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ។ សេចក្តីថ្លែងការណ៍នេះបានបង្ហាញថាបណ្តាប្រទេសសមាជិកទាំង ៧ បានសន្យាជម្រុញពាណិជ្ជកម្មអន្តរជាតិប្រកបដោយសម ភាពនិងបើកទូលាយ ដើម្បីស្ថិរភាពសេដ្ឋកិច្ចពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ