កិច្ចប្រជុំកំពូល G7 បើកនៅទីក្រុង Hiroshima ប្រទេសជប៉ុន

Chia sẻ
(VOVWORLD) - កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) បានបើកនៅទី១៩ ខែឧសភា នៅទីក្រុង Hiroshima ប្រទេសជប៉ុន។
កិច្ចប្រជុំកំពូល G7 បើកនៅទីក្រុង Hiroshima ប្រទេសជប៉ុន - ảnh 1ឆ្នាំនេះ ជប៉ុនបានជ្រើសរើសទីក្រុង Hiroshima ជាទីកន្លែងរៀបចំកិច្ចប្រជុំកំពូលG7។ រូបថត៖ AFP

ព្រឹត្តិការណ៍នេះបានកើតឡើងក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ពីភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែកើនឡើង។

ក្នុងនាមជាប្រធានក្រុមG7ឆ្នាំនេះ ជប៉ុនបានសម្រេចចិត្តជ្រើសរើសទីក្រុង Hiroshima ជាទីកន្លែងរៀបចំកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក ដើម្បីផ្ញើសារអំពីពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។ ការកំណត់ឥទ្ធិពលរបស់ចិន និងការគ្រប់គ្រងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន គឺជាប្រធានបទសំខាន់ចំនួនពីរដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល G7 ឆ្នាំនេះ។ សេចក្តីថ្លែងការណ៍រួម G7 ត្រូវបានរំពឹងថានឹងបង្ហាញពីទស្សនៈស្តីពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយសន្យាថា នឹងខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាពក្នុងតំបន់ឡើងវិញ។

ក្រៅពីប្រធានបទលេចធ្លោនោះ មេដឹកនាំ G7 ក៏ត្រូវបានរំពឹងថានឹងពិភាក្សាអំពីបញ្ហាពិភពលោកដ៏ក្តៅគគុកផ្សេងទៀតដូចជា បញ្ញាសិប្បនិម្មិត រូបិយប័ណ្ណគ្រីបតូ វាយតម្លៃឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ថាមពលស្អាត។ ឆ្នាំនេះ ប្រទេសម្ចាស់ផ្ទះជប៉ុនបានអញ្ជើញមេដឹកនាំនៃប្រទេសអូស្ត្រាលី ប្រេស៊ីល កូម៉ូរ៉ូ កោះឃុក ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូល។ នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ជប៉ុននិយាយដោយឡែក និងរបស់ G7និយាយរួម ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអឌ្ឍគោលខាងត្បូង៕

 

ប្រតិកម្មទៅវិញ