កិច្ចប្រជុំកំពូល G7 នឹងមានការចូលរួមពីតំណាងអាមេរិកខាងត្បូង និងអាហ្វ្រិកខាងត្បូង​ជាច្រើន

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni បានប្រកាសថា ការជំរុញការអភិវឌ្ឍនៅទ្វីបអាហ្រ្វិក និងការអភិវឌ្ឍន៍ក្រមប្រតិបត្តិសកលស្ដីពីបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយទៅជាអាទិភាពចំនួនពីរក្នុងបរិបទដែលប្រទេសនេះទទួលតំណែងជាប្រធានប្ដូរវេននៃក្រុម G7 នាឆ្នាំ ២០២៤។
កិច្ចប្រជុំកំពូល G7 នឹងមានការចូលរួមពីតំណាងអាមេរិកខាងត្បូង និងអាហ្វ្រិកខាងត្បូង​ជាច្រើន - ảnh 1ទង់ជាតិនៃក្រុមប្រទេសឧស្សាហកម្ម (G7) ។ រូបភាព៖ រ៉យទ័រ

កិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង៧ (G7) គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Borgo Egnazia តំបន់ Puglia ភាគអាគ្នេយ៍អ៊ីតាលី ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែមិថុនា។

អ៊ីតាលី ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំនេះ កាលពីថ្ងៃទី ១១ មេសា បានប្រកាសផែនការអញ្ជើញប្រទេសអាមេរិកខាងត្បូង និងអាហ្វ្រិកខាងត្បូងមួយចំនួន ដូចជាអាហ្សង់ទីន អេហ្ស៊ីប ទុយនីស៊ី ក៏ដូចជាតំណាងនៃសហភាពអាហ្វ្រិក ( AU) ចូលរួមកិច្ចប្រជុំនេះ។ កាលពីដើមឆ្នាំនេះ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni បានប្រកាសថា ការជំរុញការអភិវឌ្ឍនៅទ្វីបអាហ្រ្វិក និងការអភិវឌ្ឍន៍ក្រមប្រតិបត្តិសកលស្ដីពីបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយទៅជាអាទិភាពចំនួនពីរក្នុងបរិបទដែលប្រទេសនេះទទួលតំណែងជាប្រធានប្ដូរវេននៃក្រុម G7 នាឆ្នាំ ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ